Skip to main content
ការស្រៀវធ្មេញ​

ការស្រៀវធ្មេញ​

យល់ដឹង​អំពីរោគសញ្ញានៃការ​ស្រៀវធ្មេញ​

បុព្វហេតុ​

ជាធម្មតា​ អាការៈស្រៀវធ្មេញគឺ​បង្កឡើងដោយ​​ភ្លុកធ្មេញ​ដែលបានប៉ះត្រូវ​ត្រង់កន្លែង​ឬសធ្មេញ​ ដោយសារតែ​អញ្ចាញធ្មេញ​ស្រុត​ចុះ​ ឬ​ជំងឺ​រលាកជុំវិញ​អញ្ចាញធ្មេញ​។​ ភ្លុកធ្មេញមានរន្ធ​ឬ​បំពង់ជាច្រើន​ដែលលាតសន្ធឹង​​ពីខាងក្រៅ​ធ្មេញ​ចូល​ទៅកាន់សរសៃប្រសាទ​នៅ​ចំកណ្តាល​។​ បើគ្មានការ​ការពារកាចាធ្មេញទេ បំពង់ទាំងនេះ​អាច​នឹងត្រូវភ្ញោច​ដោយ​ការប្រែប្រួលនៅក្នុង​សីតុណ្ហភាព​ឬ​ចំណីអាហារ​ជាក់លាក់មួយចំនួន​។

តើអ្នក​ធ្លាប់មាន​​អារម្មណ៍​ដូចត្រូវ​ឆក់អគ្គិសនី​ដែរឬទេ​ នៅពេលអ្នក​បឺត​តែទឹកកក​ ឬ​ខាំ​ដុំស្ករ​គ្រាប់?
តើអ្នក​ធ្លាប់មាន​​អារម្មណ៍​ដូចត្រូវ​ឆក់អគ្គិសនី​ដែរឬទេ​ នៅពេលអ្នក​បឺត​តែទឹកកក​ ឬ​ខាំ​ដុំស្ករ​គ្រាប់?

ការ​ព្យាបាល​

ដង្កូវស៊ី​ធ្មេញ​

ការជួសជុល​កែលម្អ​ (ឬការប៉ះធ្មេញ) អាច​នឹង​ត្រូវបានធ្វើឡើង​។

ជំងឺអញ្ចាញធ្មេញ

ពេទ្យធ្មេញ​អាច​អនុវត្ត​ការសម្អាត​កន្លែង​នោះ​ឲ្យបានស្អាត​​។

ភ្លុកធ្មេញដែលរងការប្រឈម​

ការព្យាបាល​តាមបែប​ជំនាញ​វិជ្ជាជីវៈ និង​ការព្យាបាលតាមផ្ទះ​មួយចំនួន​ អាច​ត្រូវបានប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ការស្រៀវធ្មេញ​។​

នីតិវិធីតាមផ្ទះ​

ប្រើប្រាស់ច្រាសដុសធ្មេញ​ដែលមានសរសៃច្រាសទន់ៗ​

ប្រើប្រាស់ច្រាសដុសធ្មេញ​ដែលមានសរសៃច្រាសទន់ ​ ជាមួយនឹង​ថ្នាំដុសធ្មេញ​មានសារធាតុសម្អាត​ទាប​

ដុសធ្មេញ​ឲ្យបានត្រឹមត្រូវ​

ដុសធ្មេញ​ឲ្យបានត្រឹមត្រូវ​ និង​មិនត្រូវ​ដុសធ្មេញច្រើនពេកទេ​

ជ្រើសរើស​ថ្នាំដុសធ្មេញរបស់អ្នក​ដោយប្រុងប្រយ័ត្ន​

1. ប្រើប្រាស់ថ្នំាដុសធ្មេញ​ដែលបង្កើត​ឡើង​ជាពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ចុង​ប្រសាទ​នៅក្នុង​ធ្មេញ​។
2. ប្រើប្រាស់​ថ្នាំដុសធ្មេញជាតិផ្លអ័ររ៉ាយ​ (ណែនាំដោយ​ពេទ្យធ្មេញរបស់អ្នក​) ដើម្បី​​ធ្វើឲ្យផ្ទៃ​ធ្មេញ​ខាងក្រៅមានភាព​រឹងមាំ​

នីតិវិធីនៅក្នុងមន្ទីរព្យាបាល​

វែនីសផ្លអ័ររ៉ាយ

គេអាចលាបវា​ទៅលើផ្នែក​ដែលរងការប៉ះពាល់​ ដែលធ្វើឲ្យកាចាធ្មេញ​និង​ភ្លុកធ្មេញ​រឹងមាំ​។​

ហ្វូម ឬ​ជែល​ផ្លអ័ររ៉ាយ

គេអាចដាក់សារធាតុទាំងពីរនេះ​​ទៅក្នុង​ថាសខាំ​ពុម្ព​ធ្មេញ​ក្នុងមាត់ និង​ដាក់ចូល​ទៅក្នុង​មាត់​​ក្នុងរយៈពេល 3-5នាទី ដោយផ្តល់ឲ្យធ្មេញ​នូវ​ជាតិផ្លអ័ររ៉ាយ​ក្នុងកម្រិត​បរិមាណខ្ពស់ ​ជួយឲ្យធ្មេញ​រឹងមាំ​។​​​

ភ្នាក់ងារ​ប៉ះបិទធ្មេញ​

សារធាតុ​ដែលបានប្រើប្រាស់ដើម្បី​ប៉ះបិទពណ៌ធ្មេញ​ឲ្យជាប់ទៅនឹង​ធ្មេញ​ អាច​ត្រូវបានប្រើប្រាស់​ដើម្បី​បិទ​ផ្ទៃ​ភ្លុកធ្មេញ​ និងផ្តល់​នូវ​របាំងការពារ​ទប់ទល់នឹង​សមាសធាតុពីខាងក្រៅ​ដែល​បង្កឲ្យមានការស្រៀវធ្មេញ​។

តើត្រូវ​បង្ការធ្មេញ​របស់អ្នកដូចម្តេច​ ដើម្បី​កុំ​ឲ្យ​ស្រៀវខ្លាំង​ពេក​?

​អនាម័យ​មាត់​ធ្មេញ​

ការអនុវត្តអនាម័យមាត់ធ្មេញ​បានល្អ និងត្រឹមត្រូវ

ផលិតផល​ទន្តសាស្ត្រ​

ជ្រើសរើសផលិតផលទន្តសាស្ត្រ​ដែលមានជាតិផ្លអ័ររ៉ាយ និង​ប្រើថ្នាំដុសធ្មេញ​ដែលផ្តល់ជូនសម្រាប់​ការស្រៀវធ្មេញ​។

ជៀសវាង​អាហារមានរសជាតិជូរ

កាត់បន្ថយ​ការប្រើប្រាស់អាហារ​មានរសជាតិជូរ

ជំនាញ​ក្នុងការ​ដុសធ្មេញ​

ជៀសវាង​ការដុសធ្មេញ​ខ្លាំងៗឬ​ញឹកញាប់ពេក ហើយប្រើប្រាស់​ច្រាស​ដុស​ធ្មេញ​មាន​សរសៃ​ច្រាសទន់​។