ជ្រើសយកថ្នាំដុសធ្មេញដែលត្រឹមត្រូវ
ការប្រើថ្នាំដុសធ្មេញដែលត្រឹមត្រូវគឺមានជាតិ ផ្លអរ៉ាយ ដែលល្អសម្រាប់ធ្មេញរបស់កុមារ។
គ្រឿងផ្សំសម្រាប់ចំណីអាហារ
កម្រិតពពុះទាប
គ្មានការបន្ថែមជាតិស្ករ
សំបូរជាតិកាល់ស្យូម & ផ្លអ័ររ៉ាយ
គ្រឿងផ្សំសម្រាប់ចំណីអាហារ
កម្រិតពពុះទាប
គ្មានការបន្ថែមជាតិស្ករ
សំបូរជាតិកាល់ស្យូម & ផ្លអ័ររ៉ាយ
មានជាតិផ្លអរ៉ាយ + កាល់ស្យូម សម្រាប់បង្ការដង្កូវស៊ីធ្មេញយ៉ាងមានប្រសិទ្ធភាព
អានុភាពលាងសម្អាតបានស្អាតល្អជាមួយនឹងកម្រិតពពុះតិច–កាត់បន្ថយការឈឺធ្មេញរបស់ទារក
គ្មានការបន្ថែមជាតិស្ករ នាំមកនូវសុខភាពកាន់តែល្អប្រសើរ – ការដុសធ្មេញមានភាពរីករាយ!
ការប្រើថ្នាំដុសធ្មេញដែលត្រឹមត្រូវគឺមានជាតិ ផ្លអរ៉ាយ ដែលល្អសម្រាប់ធ្មេញរបស់កុមារ។
ការស្រូបយកជាតិផ្លអរ៉ាយច្រើនពេកពីថ្នាំដុសធ្មេញ អាចនឹងមានផលប៉ះពាល់ ទៅលើកុមារ
បង្ការដង្កូវស៊ីធ្មេញ និងជួយបំពេញជាតិ ខនិជលើធ្មេញឡើងវិញ
មានហានិភ័យកាន់តែខ្ពស់ប្រឈមនឹងដង្កូវស៊ីធ្មេញ និងងាយសឹករេចរិលដោយសារអាស៊ីត
ជ្រើសរើសច្រាសដុសធ្មេញ ដែលត្រឹមត្រូវ និងថែរក្សាច្រាសដុសធ្មេញ
ក្បាលច្រាសតូចជួយសម្អាតក្នុងមាត់បានស្អាតល្អ
សរសៃច្រាសទន់ ផ្តល់ការថែទាំ បានល្អសម្រាប់ធ្មេញទឹកដោះ
ក្បាលច្រាសដុសធ្មេញរាងមូល ការពារអញ្ចាញធ្មេញ
ដងច្រាសទប់កុំឲ្យរអិល ងាយស្រួលកាន់
ក្បាលច្រាសតូចជួយសម្អាតក្នុងមាត់បានស្អាតល្អ
ក្បាលច្រាសដុសធ្មេញរាងមូល ការពារអញ្ចាញធ្មេញ
សរសៃច្រាសទន់ ផ្តល់ការថែទាំ បានល្អសម្រាប់ធ្មេញទឹកដោះ
ដងច្រាសទប់កុំឲ្យរអិល ងាយស្រួលកាន់
ក្រោយការដុសធ្មេញ សម្អាតច្រាសដុសធ្មេញរបស់អ្នកក្រោមទឹកបង្ហូរ។ ផ្ទាត់សរសៃច្រាសដើម្បីកម្ចាត់សំណើមចេញ។ ដាក់វាបញ្ឈរក្នុងកន្លែងត្រជាក់ ទុកឲ្យស្ងួត។
ប្តូរច្រាសដុសធ្មេញរបស់អ្នក រៀងរាល់ 2 ឬ 3ខែម្តង។ បាក់តេរីលូតលាស់នៅក្នុងសរសៃច្រាសសើមនៅក្នុងមជ្ឈដ្ឋានមានសំណើម។
ប្រើប្រាស់ច្រាសដុសធ្មេញថ្មី ក្រោយពេលអ្នកធូរស្បើយពីជំងឺផ្តាសាយធម្មតាឬ ផ្តាសាយធំ។ បាក់តេរីដែលជាប់នៅក្នុងច្រាសដុសធ្មេញចាស់ អាចធ្វើឲ្យអ្នកឆ្លងជំងឺសាឡើងវិញ។
ចាប់ផ្តើមអនុវត្តបច្ចេកទេសដុសធ្មេញដែលត្រឹមត្រូវ ដើម្បីរក្សាសុខភាពមាត់ធ្មេញរបស់កូនអ្នក។
ដាក់ច្រាសដុសធ្មេញក្នុងកម្រិតមុំ 45-ដឺក្រេ ទៅនឹងផ្ទៃធ្មេញ។ ដុសធ្មេញក្នុងចលនាវិលជារង្វង់តូចៗ
រំកិលច្រាសដុសធ្មេញឡើងចុះពីគល់អញ្ចាញទៅដល់ធ្មេញដោយប្រុងប្រយ័ត្ន
ការដុសធ្មេញនៅខាងក្នុង សរសៃច្រាសដុសធ្មេញបញ្ឈរឲ្យបានកៀកតាមដែលអាចធ្វើបាន ទៅនឹងផ្ទៃតួធ្មេញ ដោយអូសសង្កត់ចាប់ពីអញ្ចាញធ្មេញទៅដល់តួធ្មេញ
កុមារគួរដុសធ្មេញរបស់ពួកគេពីរដងក្នុងមួយថ្ងៃ (ព្រឹកនិងយប់) រយៈពេល (យ៉ាងតិច 2នាទី)
ទទួលទានអាហារដែលមានជីវជាតិឲ្យបានច្រើនដែលល្អសម្រាប់ការលូតលាស់របស់ធ្មេញអ្នក។ ការទទួលទានជីវជាតិដែលមានតុល្យភាព ជំរុញឲ្យមានការស្រូបសារធាតុកាល់ស្យូម ផូស្វ័រ និងវីតាមីនគ្រប់គ្រាន់នៅក្នុងរាងកាយមនុស្ស បង្កើនការលូតលាស់កាចាធ្មេញស្រុក
បាក់តេរីរំលាយជាតិស្ករក្នុងមាត់ដើម្បីបង្កើតជាអាស៊ីតដែលធ្វើឲ្យពុក បន្ទន់ និងធ្វើឲ្យធ្មេញស្តើង ដែលបង្កទៅជាដង្កូវស៊ីធ្មេញ។ ការទំពារស្ករគ្រាប់រឹង អាចបណ្តាលឲ្យខូចដល់កាចាធ្មេញ។
ភេសជ្ជៈទាំងនោះភាគច្រើនមានផ្ទុកកម្រិតជាតិស្ករខ្ពស់ ដែលនឹងត្រូវបានរំលាយដោយបាក់តេរីនៅក្នុងមាត់ដើម្បីបង្កើតជាអាស៊ីត ដែលធ្វើឲ្យធ្មេញពុក។ ឧទាហរណ៍រួមមានទឹកក្រូចសូដា និងភេសជ្ជៈរសជាតិផ្លែឈើ។
ការតោងជាប់ទៅលើផ្ទៃធ្មេញ ធ្វើឲ្យមានការពិបាកដុសធ្មេញ និងផ្តល់កន្លែងឲ្យបាក់តេរីលូតលាស់។ ឧទាហរណ៍រួមមានផ្លែឈើក្រៀម និងស្ករកៅស៊ូ។