Skip to main content
ការថែទាំមាត់ធ្មេញកុមារ

ការថែទាំមាត់ធ្មេញកុមារ

សូម​ទេពអប្សរ​ធ្មេញ​ទទួលបានក្តីរីករាយ​​

ថែរក្សា​ទម្លាប់សុខភាព​ធ្មេញ​ចាប់ពីពេល​​ធ្មេញ​ដុះដំបូង​
ថែរក្សា​ទម្លាប់សុខភាព​ធ្មេញ​ចាប់ពីពេល​​ធ្មេញ​ដុះដំបូង​

បង្កើនសកម្មភាព​ដុសធ្មេញរបស់អ្នក​

ចាំបាច់ត្រូវ​ប្រាកដថា កូនរបស់អ្នកប្រើប្រាស់​​ទម្លាប់ដុសធ្មេញ​បាន​ត្រឹម​ត្រូវ។

ដុសធ្មេញ​យ៉ាង​តិច​ពីរដង​ក្នុងមួយថ្ងៃ​!

ការដុសធ្មេញ​ញឹកញាប់​ពេក​ធ្វើឲ្យកាចាធ្មេញសឹករេចរឹល​ និង​រលាក​ដល់​អញ្ចាញធ្មេញ​ ​ធ្វើឲ្យ​កាចាធ្មេញ​និងអញ្ចាញធ្មេញ​កាន់​តែងាយ​ប្រឈម​​ទៅ​នឹងដំបៅ​​និង​​ការហើមរលាក។

ប្រើប្រាស់ចលនាវិល​​ចុះឡើង​ជារង្វង់​

ចាំបាច់ត្រូវ​ប្រាកដថា​ កូនរបស់អ្នកប្រើប្រាស់​ចលនា​វិលចុះឡើង​ជារង្វង់​ទៅលើ​ធ្មេញ​និង​ជួរ​គល់អញ្ចាញធ្មេញ​។​

វិធាន​រយៈពេល​ 2នាទី​

អ្នកក៏អាចប្រើប្រាស់​ឧបករណ៍​កំណត់ម៉ោង​ ដើម្បី​រាប់​ថយក្រោយ​ការ​ដុស​ធ្មេញ​​រយៈពេល​ 2នាទី​។

ចាប់ផ្តើមសម្អាតធ្មេញ​កូនអ្នក​ដោយប្រើអំបោះសម្អាត​ធ្មេញ​

ចាប់ផ្តើមសម្អាត​ធ្មេញរបស់កូនអ្នក​ដោយប្រើអំបោះ​សម្អាត​ធ្មេញ​ នៅ​ពេល​​​អាយុ​ 4ឆ្នាំ ហើយ​បង្រៀនពួកគេ​អំពីវិធី សាស្ត្រ​ត្រឹមត្រូវ​សម្រាប់​ការ​សម្អាត​ដោយប្រើអំបោះ​សម្អាត​ធ្មេញ​។

តើខ្ញុំ​លើកទឹកចិត្ត​កូនរបស់ខ្ញុំ​ឲ្យថែទាំ​ធ្មេញរបស់ពួកគេយ៉ាង​ដូចម្តេច?

ធ្វើឲ្យ​ការដុសធ្មេញ​មានភាពសប្បាយ​រីករាយ​

ច្រាសដុសធ្មេញ​មានភាព​ទាក់ទាញ​ និងថ្នាំដុសធ្មេញ​មានរសជាតិ​​​

ច្រាសដុសធ្មេញ​ចម្រុះពណ៌ ប្រអប់ដាក់អំបោះ​សម្អាតធ្មេញ​មានរាង​ជា​រូប​​សត្វ​​ផ្សេងៗ និង​សម្ភារៈគួរ​ឲ្យទាក់ទាញ​ផ្សេងទៀត​ សុទ្ធតែ​ធ្វើ​ឲ្យ​ការដុស​ធ្មេញ​​​​គួរ​ជាទីចាប់អារម្មណ៍​និង​មានភាព​រីករាយ​។ រសជាតិ​ថ្នំាដុសធ្មេញ​ក៏ជា​រឿង​សំខាន់​ផងដែរ​។

តារាងធ្មេញ​ និង​ប្រព័ន្ធ​ផ្តល់រង្វាន់​

តារាង​ធ្មេញ​និង​ប្រព័ន្ធផ្តល់រង្វាន់​ប្រចាំថ្ងៃ​ អាចជំរុញ​និង​លើកទឹកចិត្ត​កូន​របស់អ្នក​ឲ្យដុសធ្មេញ​ និង​សម្អាតដោយ​អំបោះសម្អាតធ្មេញ​រៀងរាល់​ថ្ងៃ​។

សុខភាព​មាត់​ធ្មេញ​ល្អ​ផ្តើមចេញ​ពី​ទម្លាប់​ប្រចាំថ្ងៃ​

សូមឲ្យកូនរបស់អ្នក​រក្សា​ទម្លាប់ដុសធ្មេញ​

របបអាហារ​ដែលល្អសម្រាប់សុខភាព​

របបអាហារ​មានតុល្យភាព​ គឺជា​មធ្យោបាយ​ដែលល្អបំផុត​ក្នុងការ​ស្រូប​យក​​វីតាមីននិង​សារធាតុរ៉ែច្រើនប្រភេទ​ ដែល​មានភាព​ចាំបាច់នៅ​ក្នុង​ការ​​ធ្វើឲ្យ​ធ្មេញលូតលាស់​រឹងមាំ​ និង​ការពារ​ការពុកធ្មេញ។​​ អ្នកក៏​គួរតែ​​កំណត់ផងដែរ​ទៅលើ​អាហារ​សម្រន់​របស់កូនអ្នក​នៅចន្លោះ​ពេល​​​ទទួលទានអាហារ​។​

ការពិនិត្យ​ធ្មេញ​ជាប្រចាំ

យកកូនរបស់អ្នកទៅជួប​ពេទ្យធ្មេញ​សម្រាប់ការពិនិត្យ​ធ្មេញជាប្រចាំ​ និង​ពិចារណា​សុំ​ឲ្យបិទថ្នាំ​ការពារ​ដើម្បីទប់ស្កាត់​​ដង្កូវស៊ីធ្មេញ​។